ព្រះត្រៃបិដក ភាគ ៩៤

ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង វិចិកិច្ឆា​កើតឡើង ព្រោះ​ប្រារព្ធ​វិចិកិច្ឆា ទិដ្ឋិ​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ព្រោះ​ប្រារព្ធ​ឧទ្ធច្ចៈ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស​កើតឡើង ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​ទោមនស្ស ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង។
 [៤៩១] អកុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សេក្ខបុគ្គល ពិចារណា​ពួក​កិលេស ដែល​លះបង់​បាន​ហើយ ពិចារណា​ពួក​កិលេស ដែល​សង្កត់សង្កិន​បាន​ហើយ ដឹង​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ពួក​សេក្ខបុគ្គល​ក្ដី ពួក​បុថុជ្ជន​ក្ដី ឃើញច្បាស់​នូវ​អកុសល ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​អកុសលចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​អកុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៩២] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះអរហន្ត ពិចារណា​ពួក​កិលេស ដែល​លះបង់​បាន​ហើយ ដឹង​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637827949503402044
ទៅកាន់ទំព័រ៖