ព្រះត្រៃបិដក ភាគ ៩៤

ឃើញច្បាស់​នូវ​អកុសល ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​អកុសលចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​សេក្ខ​បុគ្គ​ក្ដី ពួក​បុថុជ្ជន​ក្ដី ឃើញច្បាស់​នូវ​អកុសល ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន កាលដែល​អកុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​មាន​អកុសល​នោះ​ជា​អារម្មណ៍ (បុគ្គល) ត្រេកអរ រីករាយ​នឹង​អកុសល រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​អកុសល​នោះ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង កាលដែល​អកុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​មាន​អកុសល​នោះ​ជា​អារម្មណ៍ ពួក​អកុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៩៣] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះអរហន្ត ពិចារណា​ផល ពិចារណា​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះអរហន្ត ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ រូប​ទាំងឡាយ សំឡេង​ទាំងឡាយ ក្លិន​ទាំងឡាយ រស​ទាំងឡាយ ផោដ្ឋព្វៈ​ទាំងឡាយ វត្ថុ …
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637827949779339492
ទៅកាន់ទំព័រ៖