ព្រះត្រៃបិដក ភាគ ៩៤

ឃើញច្បាស់ នូវ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ឃើញ​រូប ដោយ​ទិព្វចក្ខុ ឮសំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កិរិយា ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកិ​រិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យត​នកិ​រិយា ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ សទ្ទាយតនៈ (ជា​បច្ច័យ) នៃ​សោតវិញ្ញាណ គន្ធាយតនៈ (ជា​បច្ច័យ) នៃ​ឃានវិញ្ញាណ រសាយតនៈ (ជា​បច្ច័យ) នៃ​ជិវ្ហា​វិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​អព្យា​កតក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637827949988277757
ទៅកាន់ទំព័រ៖