ព្រះត្រៃបិដក ភាគ ៩៤
[៤៩៤] អព្យាកតធម៌ ជាបច្ច័យនៃកុសលធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គល ពិចារណាផល ពិចារណាព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងមគ្គ ដោយអារម្មណប្បច្ច័យ ពួកសេក្ខបុគ្គលក្ដី ពួកបុថុជ្ជនក្ដី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ … ឃើញច្បាស់នូវពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយវិបាកាព្យាកតចិត្ត និងកិរិយាព្យាកតចិត្ត ដោយចេតោបរិយញ្ញាណ ពួកអព្យាកតក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៩៥] អព្យាកតធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយនឹងចក្ខុ រាគៈកើតឡើង ព្រោះប្រារព្ធចក្ខុនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង (បុគ្គល) ត្រេកអរ រីករាយនឹងសោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន
ID: 637827950232808861
ទៅកាន់ទំព័រ៖