ព្រះត្រៃបិដក ភាគ ៩៤
ពួករស ពួកផោដ្ឋព្វៈ វត្ថុ … ពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ រាគៈកើតឡើង ព្រោះប្រារព្ធវត្ថុនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង។
[៤៩៦] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើពួកកុសលដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ចេញចាកឈាន ធ្វើឈានឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើគោត្រភូ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើវោទានៈ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ពួកសេក្ខបុគ្គល ចេញចាកមគ្គ ធ្វើមគ្គ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា។ ឯសហជាតាធិបតិ គឺកុសលាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៩៧] កុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើកុសលនោះ ឲ្យធ្ងន់ (ក្នុងចិត្ត)
ID: 637827950475309216
ទៅកាន់ទំព័រ៖