ព្រះត្រៃបិដក ភាគ ៩៤

ទិដ្ឋិ​កើតឡើង (បុគ្គល) ធ្វើ​ពួក​កុសល ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើកុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង (បុគ្គល) ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​ឈាន​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង។
 [៤៩៨] កុសលធម៌ ជា​បច្ច័យ នៃ​អព្យាកតធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះអរហន្ត ចេញ​ចាក​មគ្គ ធ្វើ​មគ្គ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​កុសលា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ និង​អព្យាកតធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​កុសលា​ធិប​តិ​ធម៌ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៩៩] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ធ្វើ​រាគៈ​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​រាគៈ​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត)
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637827950732664254
ទៅកាន់ទំព័រ៖