ព្រះត្រៃបិដក ភាគ ៩៤
ទិដ្ឋិកើតឡើង (បុគ្គល) ធើ្វទិដ្ឋិ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើទិដ្ឋិនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអកុសលាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៥០០] អកុសលធម៌ ជាបច្ច័យ នៃអព្យាកតធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអកុសលាធិបតិធម៌ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៥០១] អកុសលធម៌ ជាបច្ច័យ នៃអកុសលធម៌ និងអព្យាកតធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអកុសលាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៥០២] អព្យាកតធម៌ ជាបច្ច័យ នៃអព្យាកតធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ អារម្មណាធិបតិ គឺព្រះអរហន្ត ធ្វើផលឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើព្រះនិព្វាន ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា
ID: 637827951015954885
ទៅកាន់ទំព័រ៖