ព្រះត្រៃបិដក ភាគ ៩៤
ព្រះនិព្វាន ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺវិបាកាព្យាកតាធិបតិក្ដី កិរិយាព្យាកតាធិបតិក្ដី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៥០៣] អព្យាកតធម៌ ជាបច្ច័យ នៃកុសលធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកសេក្ខបុគ្គល ធ្វើផលឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើព្រះនិព្វានឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងមគ្គ ដោយអធិបតិប្បច្ច័យ។
[៥០៤] អព្យាកតធម៌ ជាបច្ច័យ នៃអកុសលធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គល ធ្វើចក្ខុឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើចក្ខុនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង (បុគ្គល ធ្វើ) សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ … ធ្វើនូវវិបាកាព្យាកតក្ខន្ធ និងកិរិយាព្យាកតក្ខន្ធទាំងឡាយ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើវត្ថុនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង។
[៥០៥] កុសលធម៌ ជាបច្ច័យ នៃកុសលធម៌ ដោយអនន្តរប្បច្ច័យ គឺពួកកុសលក្ខន្ធមុនៗ ជាបច្ច័យ នៃពួកកុសលក្ខន្ធក្រោយៗ
ID: 637827951303939314
ទៅកាន់ទំព័រ៖