ព្រះត្រៃបិដក ភាគ ៩៤
ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។
[៥០៦] កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអនន្តរប្បច្ច័យ គឺកុសល
(១) (ជាបច្ច័យ) នៃវុដ្ឋានៈ
(២) មគ្គ (ជាបច្ច័យ) នៃផល អនុលោម របស់ពួកសេក្ខបុគ្គល (ជាបច្ច័យ) នៃផលសមាបត្តិ
(៣) នេវសញ្ញានាសញ្ញាយតនកុសល របស់បុគ្គល កាលចេញចាកនិរោធ ជាបច្ច័យ នៃផលសមាបត្តិ
(៤) ដោយអនន្តរប្បច្ច័យ។
[៥០៧] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអកុសលក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអកុសលក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៥០៨] អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអនន្តរប្បច្ច័យ គឺអកុសល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥០៩] អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកវិបាកាព្យាកតក្ខន្ធក្ដី ពួកកិរិយាព្យាកតក្ខន្ធក្ដី មុនៗ
(១) បានដល់កុសល ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ។ (២) បានដល់ វិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣។ (៣) បានដល់ ការសម្រេចសោតាបត្តិផល សកទាគាមិផល អនាគាមិផល។ (៤) បានដល់
ID: 637827951948014246
ទៅកាន់ទំព័រ៖