ព្រះត្រៃបិដក ភាគ ៩៤

ជា​បច្ច័យ នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ភវ​ង្គៈ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ អនុលោម របស់​ព្រះអរហន្ត (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា របស់​បុគ្គល កាល​ចេញ​ចាក​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១០] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១១] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នា ជា​បច្ច័យ នៃ​ពួក​អកុស​លក្ខ​ន្ធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១២] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ពួក​កុស​លក្ខ​ន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​កុស​លក្ខ​ន្ធ​ក្រោយៗ ដោយ​សម​នន្ត​រប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637827952207077446
ទៅកាន់ទំព័រ៖