ព្រះត្រៃបិដក ភាគ ៩៤

 [៥១៣] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​កុសល (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ មគ្គ (ជា​បច្ច័យ) នៃ​ផល អនុលោម របស់​ពួក​សេក្ខបុគ្គល (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នកុ​សល របស់​បុគ្គល កាល​ចេញ​ចាក​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៤] អកុសលធម៌ ជា​បច្ច័យ នៃ​អកុសលធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ពួក​អកុស​លក្ខ​ន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុស​លក្ខ​ន្ធ​ក្រោយៗ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៥] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​អកុសល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៦] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ​ក្ដី ពួក​កិរិយា​ព្យាក​តក្ខន្ធ​ក្ដី មុនៗ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ​ក្រោយៗ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ភវ​ង្គៈ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ អនុលោម របស់​ព្រះអរហន្ត (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637827952516814156
ទៅកាន់ទំព័រ៖