ព្រះត្រៃបិដក ភាគ ៩៤

នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា របស់​បុគ្គល កាល​ចេញ​ចាក​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៧] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៨] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [៥១៩] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥២០] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​កុស​លក្ខ​ន្ធ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637827952799002966
ទៅកាន់ទំព័រ៖