ព្រះត្រៃបិដក ភាគ ៩៤
[៥២១] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ និងអព្យាកតធម៌ ដោយសហជាតប្បច្ច័យ គឺកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[៥២២] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយសហជាតប្បច្ច័យ គឺអកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។
[៥២៣] អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយសហជាតប្បច្ច័យ គឺពួកអកុសលក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[៥២៤] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ និងអព្យាកតធម៌ ដោយសហជាតប្បច្ច័យ គឺអកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ
ID: 637827953110891723
ទៅកាន់ទំព័រ៖