ព្រះត្រៃបិដក ភាគ ៩៤

ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥២៥] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​វិ​បា​កាព្យា​កតក្ខន្ធ១ក្ដី កិរិយា​ព្យាក​តក្ខន្ធ១ក្ដី ជា​បច្ច័យ​នៃ​ខន្ធ៣ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ វិ​បា​កាព្យា​កតក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ និង​ពួក​កដ​ត្តា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ និង​ពួក​កដ​ត្តា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ និង​ពួក​កដ​ត្តា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ពួក​ខន្ធ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​សហជាត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត៣ ដោយ​សហជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637827953318236245
ទៅកាន់ទំព័រ៖