ព្រះត្រៃបិដក ភាគ ៩៤

មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​សហជាត​ប្ប​ច្ច័​យ ពួក​មហាភូត ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ ជា​បច្ច័យ​នៃ​មហាភូត៣ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត៣ ជា​បច្ច័យ​នៃ​មហាភូត១ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​សហជាត​ប្ប​ច្ច័​យ ពួក​មហាភូត ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប និង​ពួក​ឧបា​ទា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥២៦] កុសលធម៌​ក្តី អព្យាកតធម៌​ក្ដី ជា​បច្ច័យ នៃ​អព្យាកតធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​កុស​លក្ខ​ន្ធ​ក្ដី ពួក​មហាភូត​ក្ដី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥២៧] អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​អកុស​លក្ខ​ន្ធ​ក្ដី ពួក​មហាភូត​ក្ដី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៥២៨] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637827953758726652
ទៅកាន់ទំព័រ៖