ព្រះត្រៃបិដក ភាគ ៩៤

កុសលធម៌​ក្តី អកុសលធម៌​ក្តី អព្យាកតធម៌​ក្តី អាស្រ័យ​កុសលធម៌​ផង អកុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។
 [៣៣] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ក៏​មាន។ ហេតុ​ប្ប​ច្ច័​យ ដែល​លោក​ឲ្យ​ពិស្ដារ​ហើយ​យ៉ាងណា ឯអារម្មណ​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ តាម​បែបផែន​នៃ​ការ​បង្រៀន ក៏​យ៉ាងនោះ​ដែរ។
 [៣៤] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ ក៏​មាន។ ព្រោះ​អនន្ដរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ បច្ឆា​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្រ្ទិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ និង​វិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637827872828722956
ទៅកាន់ទំព័រ៖