ព្រះត្រៃបិដក ភាគ ៩៤
ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត៣ ជាបច្ច័យនៃមហាភូត១ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត ២ ជាបច្ច័យនៃមហាភូត ២ ដោយអញ្ញមញ្ញប្បច្ច័យ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត៣ ជាបច្ច័យនៃមហាភូត១ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត២ ជាបច្ច័យនៃមហាភូត២ ដោយអញ្ញមញ្ញប្បច្ច័យ។
[៥៣១] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយនិស្សយប្បច្ច័យ គឺកុសលក្ខន្ធ ១ ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយនិស្សយប្បច្ច័យ។
ID: 637827954224988589
ទៅកាន់ទំព័រ៖