ព្រះត្រៃបិដក ភាគ ៩៤
[៥៣៦] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ និងអព្យាកតធម៌ ដោយនិស្សយប្បច្ច័យ គឺអកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ។
[៥៣៧] អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយនិស្សយប្បច្ច័យ គឺវិបាកាព្យាកតក្ខន្ធ១ក្ដី កិរិយាព្យាកតក្ខន្ធ១ក្ដី ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វិបាកាព្យាកតក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកកដត្តារូប ដោយនិស្សយប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកកដត្តារូប ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២
ID: 637827954732668749
ទៅកាន់ទំព័រ៖