ព្រះត្រៃបិដក ភាគ ៩៤
វត្ថុ ជាបច្ច័យនៃពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ ដោយនិស្សយប្បច្ច័យ។
[៥៣៨] អព្យាកតធម៌ ជាបច្ច័យនៃកុសលធម៌ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យ នៃពួកកុសលក្ខន្ធ ដោយនិស្សយប្បច្ច័យ។
[៥៣៩] អព្យាកតធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកអកុសលក្ខន្ធ ដោយនិស្សយប្បច្ច័យ។
[៥៤០] កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ជាបច្ច័យនៃកុសលធម៌ ដោយនិស្សយប្បច្ច័យ គឺកុសលក្ខន្ធ១ក្ដី វត្ថុក្ដី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ៣ក្ដី វត្ថុក្ដី ជាបច្ច័យនៃខន្ធ១ ដោយនិស្សយប្បច្ច័យ ខន្ធ២ក្ដី វត្ថុក្ដី ជាបច្ច័យនៃខន្ធ២ ដោយនិស្សយប្បច្ច័យ។
[៥៤១] កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ជាបច្ច័យនៃអព្យាកតធម៌ ដោយនិស្សយប្បច្ច័យ គឺពួកកុសលក្ខន្ធក្ដី ពួកមហាភូតក្ដី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ។
ID: 637827955244232775
ទៅកាន់ទំព័រ៖