ព្រះត្រៃបិដក ភាគ ៩៤

 [៥៤២] អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​អកុស​លក្ខ​ន្ធ១ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ៣ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [៥៤៣] អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ពួក​អកុស​លក្ខ​ន្ធ​ក្ដី ពួក​មហាភូត​ក្ដី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [៥៤៤] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ (បុគ្គល) ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើកុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ធ្វើ​ពួក​កុសល ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ហើយ​ពិចារណា ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ពួក​សេក្ខបុគ្គល ធ្វើ​គោត្រភូ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ធ្វើ​វោ​ទានៈ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ពួក​សេក្ខបុគ្គល
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637827955513775497
ទៅកាន់ទំព័រ៖