ព្រះត្រៃបិដក ភាគ ៩៤
ចេញចាកមគ្គ ធ្វើមគ្គឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា។ អនន្តរូបនិស្ស័យ គឺពួកកុសលក្ខន្ធមុនៗ ជាបច្ច័យនៃពួកកុសលក្ខន្ធក្រោយៗ ដោយឧបនិស្សយប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ គោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយឧបនិស្សយប្បច្ច័យ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ហើយឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើត ធ្វើវិបស្សនាឲ្យកើត ធ្វើមគ្គឲ្យកើត ធ្វើអភិញ្ញាឲ្យកើត ធ្វើសមាបត្តិឲ្យកើត សីល … សុតៈ … ចាគៈ … អាស្រ័យបញ្ញា ហើយឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើត ធ្វើវិបស្សនាឲ្យកើត ធ្វើមគ្គឲ្យកើត ធ្វើអភិញ្ញាឲ្យកើត ធ្វើសមាបត្តិឲ្យកើត សទ្ធា … សីល សុតៈ ចាគៈ … បញ្ញា ជាបច្ច័យនៃសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន ដោយឧបនិស្សយប្បច្ច័យ
ID: 637827955686119359
ទៅកាន់ទំព័រ៖