ព្រះត្រៃបិដក ភាគ ៩៤

 [៣៥] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​អវិ​គត​ប្ប​ច្ច័​យ ក៏​មាន។ អាស្រ័យ​អកុសលធម៌ ក៏​មាន។ អាស្រ័យ​អព្យាកតធម៌។ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង។ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង។ អាស្រ័យ​កុសលធម៌​ផង អកុសលធម៌​ផង។ កុសលធម៌ អាស្រ័យ​កុសលធម៌​ផង អកុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង អកុសលធម៌ គប្បី​កើតឡើង អព្យាកតធម៌ គប្បី​កើតឡើង កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី គប្បី​កើតឡើង អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី គប្បី​កើតឡើង កុសលធម៌​ក្ដី អកុសលធម៌​ក្ដី គប្បី​កើតឡើង កុសលធម៌​ក្តី អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី គប្បី​កើតឡើង ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។ ហេតុ​ប្ប​ច្ច័​យ ដែល​លោក​ឲ្យ​ពិស្ដារ​ហើយ យ៉ាងណា ឯអវិ​គត​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ តាម​បែបផែន​នៃ​ការ​បង្រៀន ក៏​យ៉ាងនោះ​ដែរ។

ចប់ ឯក​មូល​កៈ។

ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637827873023254396
ទៅកាន់ទំព័រ៖