ព្រះត្រៃបិដក ភាគ ៩៤

ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ យថា​កម្មូ​បគញ្ញាណ ជា​បច្ច័យ​នៃ​អនាគ​តំសញ្ញាណ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋម​មគ្គ ជា​បច្ច័យ​នៃ​បឋម​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​ទុតិយ​មគ្គ ជា​បច្ច័យ​នៃ​ទុតិយ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​តតិយ​មគ្គ ជា​បច្ច័យ​នៃ​តតិយ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​ចតុត្ថ​មគ្គ ជា​បច្ច័យ​នៃ​ចតុត្ថ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បឋម​មគ្គ ជា​បច្ច័យ​នៃ​ទុតិយ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ទុតិយ​មគ្គ ជា​បច្ច័យ​នៃ​តតិយ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ តតិយ​មគ្គ ជា​បច្ច័យ​នៃ​ចតុត្ថ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​សេក្ខបុគ្គល អាស្រ័យ​មគ្គ ធ្វើស​មា​បត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ ពិចារណា​ឃើញច្បាស់​នូវ​ពួក​សង្ខារ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន មគ្គ​របស់​ពួក​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​អត្ថប្បដិសម្ភិទា​ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា និង​ឋានា​ឋាន​កោសល្ល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637827956236766450
ទៅកាន់ទំព័រ៖