ព្រះត្រៃបិដក ភាគ ៩៤

 [៥៤៥] កុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ (បុគ្គល) ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើកុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើកុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង ធ្វើ​ពួក​កុសល ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើកុសល​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង (បុគ្គល) ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​ឈាន​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង។ ឯបក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ហើយ​ដំឡើង​មានះ ប្រកាន់ទិដ្ឋិ សីល … សុតៈ … ចាគៈ … អាស្រ័យ​បញ្ញា ហើយ​ដំឡើង​មានះ ប្រកាន់ទិដ្ឋិ សទ្ធា … សីល សុតៈ ចាគៈ … បញ្ញា ជា​បច្ច័យ​នៃ​រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្ដីប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៤៦] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ​ព្រះអរហន្ត ចេញ​ចាក​មគ្គ ធ្វើ​មគ្គ​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637827956487078661
ទៅកាន់ទំព័រ៖