ព្រះត្រៃបិដក ភាគ ៩៤

 [៥៤៧] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ (បុគ្គល) ធ្វើ​រាគៈ​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​រាគៈ​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង (បុគ្គល) ធ្វើ​ទិដ្ឋិ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​ទិដ្ឋិ​នោះ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិ​កើតឡើង។ អនន្ត​រូប​និស្ស័យ គឺ​ពួក​អកុស​លក្ខ​ន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អកុស​លក្ខ​ន្ធ​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ឯបក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​រាគៈ ហើយ​សម្លាប់សត្វ យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ និយាយ​កុហក និយាយ​ញុះញង់ និយាយ​ពាក្យ​អាក្រក់ និយាយ​ពាក្យ​រោយរាយ កាត់​ទី-ត លប​ឆក់​ទ្រព្យ​គេ ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ១ ឈរ​ចាំ​ដណ្ដើម​ទ្រព្យ​គេ​ក្បែរផ្លូវ លួច​ភរិយា​បុគ្គល​ដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម ផ្ដាច់បង់​ជីវិត​មាតា ផ្ដាច់បង់​ជីវិត​បិតា ផ្តាច់​បង់ជីវិត​ព្រះអរហន្ត ធ្វើ​ព្រះ​លោហិត​នៃ​ព្រត​ថា​គត ឲ្យ​ពុរពង ដោយ​ទោសចិត្ត បំបែក​សង្ឃ អាស្រ័យ​ទោសៈ … អាស្រ័យ​មោហៈ អាស្រ័យ​មានះ អាស្រ័យ​ទិដ្ឋិ … អាស្រ័យ​សេចក្ដីប្រាថ្នា ហើយ​សម្លាប់សត្វ។បេ។ បំបែក​សង្ឃ
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637827956915372186
ទៅកាន់ទំព័រ៖