ព្រះត្រៃបិដក ភាគ ៩៤
រាគៈ … ទោសៈ មោហៈ មានះ ទិដ្ឋិ … សេចក្ដីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងសេចក្ដីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤៨] បាណាតិបាត ជាបច្ច័យនៃបាណាតិបាត ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត (ជាបច្ច័យ ) នៃអទិន្នាទានៈ … កាមេសុមិច្ឆាចារៈ មុសាវាទៈ បិសុណាវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទៈ … ជាបច្ច័យ នៃមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។ អទិន្នាទាន (ជាបច្ច័យ) នៃអទិន្នាទានៈ កាមេសុមិច្ឆាចារៈ មុសាវាទៈ។ សេចក្ដីបំប្រួញ។ (ជាបច្ច័យ នៃមិច្ឆាទិដ្ឋិ) និងបាណាតិបាតៈ ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិត គប្បីចងជាចក្កៈផងចុះ។
[៥៤៩] កាមេសុមិច្ឆាចារៈ មុសាវាទៈ បិសុណាវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទៈ។ មិច្ឆាទិដ្ឋិ ជាបច្ច័យនៃមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ មិច្ឆាទិដ្ឋិ ជាបច្ច័យនៃបាណាតិបាត … ជាបច្ច័យនៃអទិន្នាទានៈ កាមេសុមិច្ឆាចារៈ មុសាវាទៈ បិសុណាវាចា
ID: 637827957146956372
ទៅកាន់ទំព័រ៖