ព្រះត្រៃបិដក ភាគ ៩៤

 [៥៥១] អកុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​រាគៈ ហើយ​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​មគ្គ​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង ទោសៈ … មោហៈ មានះ ទិដ្ឋិ … អាស្រ័យ​សេចក្ដីប្រាថ្នា ហើយ​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​មគ្គ​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង។ រាគៈ … ទោសៈ មោហៈ មានះ ទិដ្ឋិ … សេចក្ដីប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ (បុគ្គល) សម្លាប់សត្វ ហើយ​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​មគ្គ​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង ដើម្បី​ប្រយោជន៍ ដល់​ការ​ឃាត់ នូវ​ផល​នៃ​កម្ម​នោះ។ (បុគ្គល) យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ … និយាយ​កុហក និយាយ​ញុះញង់ និយាយ​ពាក្យ​អាក្រក់ និយាយ​ពាក្យ​រោយរាយ កាត់​ទី-ត លប​ឆក់​ទ្រព្យ​គេ ប្លន់​យកទ្រព្យគេ​ក្នុង​ផ្ទះ១ ឈរ​ចាំ​ដណ្ដើមយក​ទ្រព្យ​គេ​ក្បែរផ្លូវ លួច​ភរិយា​អ្នកដទៃ
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637827957578675928
ទៅកាន់ទំព័រ៖