ព្រះត្រៃបិដក ភាគ ៩៤
សម្លាប់អ្នកស្រុក … សម្លាប់អ្នកនិគម ហើយឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើតឡើង ធ្វើវិបស្សនាឲ្យកើតឡើង ធ្វើមគ្គឲ្យកើតឡើង ធ្វើអភិញ្ញាឲ្យកើតឡើង ធ្វើសមាបត្តិឲ្យកើតឡើង ដើម្បីប្រយោជន៍ ដល់ការឃាត់នូវផលនៃកម្មនោះ។ (បុគ្គល) ផ្ដាច់បង់ជីវិតមាតា ហើយឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ដើម្បីប្រយោជន៍ ដល់ការឃាត់នូវផលនៃកម្មនោះ។ (បុគ្គល) ផ្ដាច់បង់ជីវិតបិតា … ផ្តាច់បង់ជីវិតព្រះអរហន្ត … ធ្វើព្រះលោហិត របស់ព្រះតថាគត ឲ្យពុរពងឡើង ដោយទោសចិត្ត … បំបែកសង្ឃ ហើយឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ដើម្បីប្រយោជន៍ ដល់ការឃាត់នូវផលនៃកម្មនោះ។
[៥៥២] អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ អនន្តរូបនិស្ស័យ គឺអកុសល ជាបច្ច័យនៃវុដ្ឋានៈ ដោយឧបនិស្សយប្បច្ច័យ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យរាគៈ ហើយធ្វើខ្លួនឯងឲ្យក្ដៅ ឲ្យក្ដៅសព្វ ទទួលទុក្ខ ដែលមានការស្វែងរកជាមូល ទោសៈ … មោហៈ មានះ ទិដ្ឋិ …
ID: 637827957767593778
ទៅកាន់ទំព័រ៖