ព្រះត្រៃបិដក ភាគ ៩៤

អាស្រ័យ​សេចក្ដីប្រាថ្នា ហើយ​ធ្វើខ្លួន​ឯង​ឲ្យ​ក្ដៅ ឲ្យ​ក្ដៅ​សព្វ ទទួល​ទុក្ខ ដែល​មានការ​ស្វែងរក​ជា​មូល។ រាគៈ … ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្ដីប្រាថ្នា ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អកុសលកម្ម ជា​បច្ច័យ​នៃ​វិបាក ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៥៣] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ​ព្រះអរហន្ត ធ្វើ​ផល​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ធ្វើ​ព្រះនិព្វាន ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​ផល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនន្ត​រូប​និស្ស័យ គឺ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ មុនៗ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ភវ​ង្គ ជា​បច្ច័យ​នៃ​អា​វជ្ជ​នា កិរិយា ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ អនុលោម របស់​ព្រះអរហន្ត ជា​បច្ច័យ​នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា របស់​បុគ្គល កាល​ចេញ​ចាក​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ឯបក​តូប​និស្ស័យ គឺ​កាយិកសុខ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637827958029937072
ទៅកាន់ទំព័រ៖