ព្រះត្រៃបិដក ភាគ ៩៤

កាយិកទុក្ខ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ រដូវ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ភោជន ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ផល​សមាបត្តិ ជា​បច្ច័យ​នៃ​កាយិកសុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ព្រះអរហន្ត អាស្រ័យ​កាយិកសុខ ហើយ​ធ្វើ​កិរិយា​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​កិរិយា​សមាបត្តិ ដែល​កើតឡើង​ហើយ ឃើញច្បាស់ នូវ​ពួក​សង្ខារ​ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន កាយិកទុក្ខ … រដូវ ភោជន … ព្រះអរហន្ត អាស្រ័យ​សេនាសនៈ ធ្វើ​កិរិយា​សមាបត្តិ ដែល​មិនទាន់​កើតឡើង ឲ្យ​កើតឡើង ចូលកាន់​កិរិយា​សមាបត្តិ ដែល​កើតឡើង​ហើយ ឃើញច្បាស់​នូវ​ពួក​សង្ខារ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637827958198999669
ទៅកាន់ទំព័រ៖