ព្រះត្រៃបិដក ភាគ ៩៤

 [៥៥៤] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ អា​រម្ម​ណូ​បនិស្ស័យ គឺ​ពួក​សេក្ខបុគ្គល ធ្វើ​ផល​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ធ្វើ​ព្រះនិព្វាន​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនន្ត​រូប​និស្ស័យ គឺ​អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ឯបក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​កាយិកសុខ ហើយ​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​មគ្គ​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង កាយិកទុក្ខ … រដូវ … ភោជន … (បុគ្គល) អាស្រ័យ​សេនាសនៈ ហើយ​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​មគ្គ​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ ឲ្យ​កើតឡើង កាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637827958383922771
ទៅកាន់ទំព័រ៖