ព្រះត្រៃបិដក ភាគ ៩៤
[៥៥៥] អព្យាកតធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ អារម្មណូបនិស្ស័យ គឺ (បុគ្គល) ធ្វើចក្ខុឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើចក្ខុនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ … វត្ថុ ធ្វើពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើខន្ធនោះ ឲ្យធ្ងន់ (ក្នុងចិត្ត) ទិដ្ឋិកើតឡើង។ អនន្តរូបនិស្ស័យ គឺអាវជ្ជនា ជាបច្ច័យនៃពួកអកុសលក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យកាយិកសុខ ហើយសម្លាប់សត្វ យកទ្រព្យ ដែលគេមិនបានឲ្យ និយាយកុហក និយាយញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យរោយរាយ កាត់ទី-ត លប់ឆក់ទ្រព្យគេ ប្លន់យកទ្រព្យគេក្នុងផ្ទះមួយ ឈរចាំដណ្ដើមទ្រព្យគេក្បែរផ្លូវ លួចភរិយាអ្នកដទៃ សម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ផ្ដាច់បង់ជីវិតមាតា ផ្ដាច់បង់ជីវិតបិតា ផ្ដាច់បង់ជីវិតព្រះអរហន្ត ធ្វើព្រះលោហិតនៃព្រះតថាគត ឲ្យពុរពង ដោយទោសចិត្ត បំបែកសង្ឃ កាយិកទុក្ខ … រដូវ … ភោជន …
ID: 637827958577985210
ទៅកាន់ទំព័រ៖