ព្រះត្រៃបិដក ភាគ ៩៤
អាស្រ័យសេនាសនៈ ហើយសម្លាប់សត្វ។ សេចក្ដីបំប្រួញ។ បំបែកសង្ឃ។ កាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងសេចក្ដីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៥៦] អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ … ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូបដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ។ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ គន្ធាយតនៈ (ជាបច្ច័យ) នៃឃានវិញ្ញាណ រសាយតនៈ (ជាបច្ច័យ) នៃជិវ្ហាវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ សោតាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ
ID: 637827958769860205
ទៅកាន់ទំព័រ៖