ព្រះត្រៃបិដក ភាគ ៩៤

ឃានាយតនៈ (ជា​បច្ច័យ) នៃ​ឃានវិញ្ញាណ ជិវ្ហាយតនៈ (ជា​បច្ច័យ) នៃ​ជិវ្ហា​វិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥៥៧] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​ពួក​សេក្ខបុគ្គល​ក្ដី ពួក​បុថុជ្ជន​ក្ដី ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន សោតៈ … ឃានៈ … ជិវ្ហា កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ … ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ឃើញ​រូប​ដោយ​ទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥៥៨] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) ត្រេកអរ រីករាយ នឹង​ចក្ខុ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​ចក្ខុ​នោះ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង សោតៈ … ឃានៈ ជិវ្ហា កាយ ពួក​រូប
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637827958991592101
ទៅកាន់ទំព័រ៖