ព្រះត្រៃបិដក ភាគ ៩៤

 [៥៦២] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​កុស​លក្ខ​ន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៦៣] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ ពួក​អកុស​លក្ខ​ន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុស​លក្ខ​ន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៦៤] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ ពួក​កិរិយា​ព្យាក​តក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​កិរិយា​ព្យាក​តក្ខន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៦៥] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​កុសល​ចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637827959518802489
ទៅកាន់ទំព័រ៖