ព្រះត្រៃបិដក ភាគ ៩៤

 [៣៩] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យអារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អនន្ដរ​ប្ប​ច្ច័​យ ក៏​មាន។បេ។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ។

ចប់ ចតុ​ម្មូ​លកៈ។


 [៤០] ពួក​មូល​កៈ មាន​បញ្ច​មូល​កៈ​ជាដើម លោក​បាន​បំប្រួញ​ហើយ។ ឯក​មូល​កៈ ទុ​មូល​កៈ តិ​មូល​កៈ ចតុ​ម្មូ​លកៈ បញ្ច​មូល​កៈ សព្វ​មូល​កៈ បុគ្គល​អ្នក​មិន​វង្វេង គប្បី​ឲ្យ​ពិស្ដារ​ផង​ចុះ។

ចប់ ហេតុមូល​កៈ។


 [៤១] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ។បេ។ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ។ កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ អនន្ដរ​ប្ប​ច្ច័​យ សម​នន្ដ​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ ក៏​មាន​…។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ ហេតុ​ប្ប​ច្ច័​យ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637827873645307951
ទៅកាន់ទំព័រ៖