ព្រះត្រៃបិដក ភាគ ៩៤

 [៥៨៩] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ និង​អព្យាកតធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាកុសល ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៥៩០] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាអកុសល ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៥៩១] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាអកុសល ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៥៩២] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ និង​អព្យាកតធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាអកុសល ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៥៩៣] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជា​វិ​បា​កាព្យា​កតៈ និង​កិរិយា​ព្យាក​តៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637827961556230850
ទៅកាន់ទំព័រ៖