ព្រះត្រៃបិដក ភាគ ៩៤
ក្នុងខណៈនៃបដិសន្ធិ ពួកអង្គឈាន ដែលជាវិបាកាព្យាកតៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកកដត្តារូប ដោយឈានប្បច្ច័យ។
[៥៩៤] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាកុសល ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ។
[៥៩៥] កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយមគ្គប្បច្ច័យ គឺពួកមគ្គ ដែលជាកុសល ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ ពួកអង្គមគ្គ ដែលជាកុសល ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ។
[៥៩៦] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ និងអព្យាកតធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាកុសល ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ។
[៥៩៧] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាអកុសល ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ។
ID: 637827962085378987
ទៅកាន់ទំព័រ៖