ព្រះត្រៃបិដក ភាគ ៩៤
[៥៩៨] អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាអកុសល ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ។
[៥៩៩] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ និងអព្យាកតធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាអកុសល ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ។
[៦០០] អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ដែលជាវិបាកាព្យាកតៈ និងកិរិយាព្យាកតៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកអង្គមគ្គ ដែលជាវិបាកាព្យាកតៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកកដត្តារូប ដោយមគ្គប្បច្ច័យ។
[៦០១] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយសម្បយុត្តប្បច្ច័យ គឺកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយសម្បយុត្តប្បច្ច័យ
ID: 637827962361174003
ទៅកាន់ទំព័រ៖