ព្រះត្រៃបិដក ភាគ ៩៤

 [៦០៤] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​កុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​កុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៦០៥] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​អកុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​អកុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៦០៦] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​វិ​បា​កាព្យា​កតក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637827962861660772
ទៅកាន់ទំព័រ៖