ព្រះត្រៃបិដក ភាគ ៩៤

ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ សោតាយតនៈ ជា​បច្ច័យ​នៃ​សោតវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ឃានាយតនៈ ជា​បច្ច័យ​នៃ​ឃានវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ជិវ្ហាយតនៈ ជា​បច្ច័យ​នៃ​ជិវ្ហា​វិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៦០៧] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ វត្ថុ ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៦០៨] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អកុស​លក្ខ​ន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637827963086816798
ទៅកាន់ទំព័រ៖