ព្រះត្រៃបិដក ភាគ ៩៤
[៦០៩] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយអត្ថិប្បច្ច័យ គឺកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៦១០] កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកកុសលក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកកុសលក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៦១១] កុសលធម៌ជាបច្ច័យ នៃកុសលធម៌ និងអព្យាកតធម៌ ដោយអត្ថិប្បច្ច័យ គឺកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។
ID: 637827963332317612
ទៅកាន់ទំព័រ៖