ព្រះត្រៃបិដក ភាគ ៩៤
[៦១៥] អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺវិបាកាព្យាកតក្ខន្ធ និងកិរិយាព្យាកតក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វិបាកាព្យាកតក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ និងពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ និងពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ និងពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយអត្ថិប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអត្ថិប្បច្ច័យ មហាភូត៣ ជាបច្ច័យនៃមហាភូត១ ដោយអត្ថិប្បច្ច័យ មហាភូត២ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ
ID: 637827963746848439
ទៅកាន់ទំព័រ៖