ព្រះត្រៃបិដក ភាគ ៩៤
ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃមហាភូត៣ ដោយអត្ថិប្បច្ច័យ មហាភូត៣ ជាបច្ច័យនៃមហាភូត១ ដោយអត្ថិប្បច្ច័យ មហាភូត២ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ … ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូបដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ សោតាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ឃានាយតនៈ (ជាបច្ច័យ) នៃឃានវិញ្ញាណ
ID: 637827963912317515
ទៅកាន់ទំព័រ៖