ព្រះត្រៃបិដក ភាគ ៩៤

ជិវ្ហាយតនៈ (ជា​បច្ច័យ) នៃ​ជិវ្ហា​វិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ នៃ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​វិ​បា​កាព្យា​កតក្ខន្ធ និង​ពួក​កិរិយា​ព្យាក​តក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡឹ​កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៦១៦] អព្យាកតធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​ពួក​សេក្ខបុគ្គល​ក្ដី ពួក​បុថុជ្ជន​ក្ដី ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ … ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ឃើញ​រូប ដោយ​ទិព្វចក្ខុ ឮសំឡេង ដោយ​ទិព្វសោត​ធាតុ។ វត្ថុ ជា​បច្ច័យ​នៃ​ពួក​កុស​លក្ខ​ន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៦១៧] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ (បុគ្គល) ត្រេកអរ រីករាយ នឹង​ចក្ខុ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​ចក្ខុ​នោះ ទិដ្ឋិ​កើតឡើង
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637827964149174936
ទៅកាន់ទំព័រ៖