ព្រះត្រៃបិដក ភាគ ៩៤
វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង សោតៈ … ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ … ត្រេកអរ រីករាយ នឹងវត្ថុ រាគៈកើតឡើង ព្រោះប្រារព្ធវត្ថុនោះ។បេ។ ទោមនស្សកើតឡើង។ វត្ថុ ជាបច្ច័យនៃពួកអកុសលក្ខន្ធ ដោយអត្ថិប្បច្ច័យ។
[៦១៨] កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ជាបច្ច័យនៃកុសលធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺកុសលក្ខន្ធ១ក្ដី វត្ថុក្ដី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។បេ។ ខន្ធ២ក្ដី វត្ថុក្ដី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៦១៩] កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ជាបច្ច័យនៃអព្យាកតធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកកុសលក្ខន្ធក្ដី ពួកមហាភូតក្ដី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកុសលក្ខន្ធក្ដី កពឡឹការាហារក្ដី ជាបច្ច័យនៃកាយនេះ
ID: 637827964382456478
ទៅកាន់ទំព័រ៖