ព្រះត្រៃបិដក ភាគ ៩៤

ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​កុស​លក្ខ​ន្ធ​ក្ដី រូប​ជីវិតិន្រ្ទិយ​ក្ដី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៦២០] អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​អកុស​លក្ខ​ន្ធ១ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ៣ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ក្ដី វត្ថុ​ក្ដី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៦២១] អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​អកុស​លក្ខ​ន្ធ​ក្ដី ពួក​មហាភូត​ក្ដី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​អកុស​លក្ខ​ន្ធ​ក្ដី កព​ឡឹ​កា​រា​ហារ​ក្ដី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​អកុស​លក្ខ​ន្ធ​ក្ដី រូប​ជីវិតិន្រ្ទិយ​ក្ដី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637827964628048525
ទៅកាន់ទំព័រ៖