ព្រះត្រៃបិដក ភាគ ៩៤
[៦២២] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយនត្ថិប្បច្ច័យ គឺពួកកុសលក្ខន្ធមុនៗ ជាបច្ច័យនៃពួកកុសលក្ខន្ធក្រោយៗ ដោយនត្ថិប្បច្ច័យ។ សេចក្ដីបំប្រួញ។ អនន្តរប្បច្ច័យ យ៉ាងណា (នត្ថិប្បច្ច័យ) បណ្ឌិត គប្បីឲ្យពិស្ដារ យ៉ាងនោះដែរ។
[៦២៣] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយវិគតប្បច្ច័យ គឺពួកកុសលក្ខន្ធមុនៗ ជាបច្ច័យនៃពួកកុសលក្ខន្ធក្រោយៗ ដោយវិគតប្បច្ច័យ។ សេចក្ដីបំប្រួញ។ អនន្តរប្បច្ច័យ យ៉ាងណា (វិគតប្បច្ច័យ) បណ្ឌិត គប្បីឲ្យពិស្ដារ យ៉ាងនោះដែរ។
[៦២៤] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយអវិគតប្បច្ច័យ គឺកុសលក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអវិគតប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយអវិគតប្បច្ច័យ។ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអវិគតប្បច្ច័យ។ សេចក្ដីបំប្រួញ។ អត្ថិប្បច្ច័យ យ៉ាងណា (អវិគតប្បច្ច័យ) បណ្ឌិត គប្បីឲ្យពិស្ដារ យ៉ាងនោះដែរ។
ចប់ ការចែកបញ្ហាវារៈ (តែប៉ុណ្ណេះ)។
ID: 637827964911173576
ទៅកាន់ទំព័រ៖