ព្រះត្រៃបិដក ភាគ ៩៤

 [៤] ពាក្យ​ថា អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​ឆន្ទា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ឆន្ទៈ​ផង នៃ​ពួក​រូប​ដែល​កើតអំពី​ឆន្ទៈ​នោះ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ វីរិយា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​វីរិយៈ​ផង នៃ​ពួក​រូប​ដែល​កើតអំពី​វីរិយៈ​នោះ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ ចិ​ត្តា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ចិត្ត​ផង នៃ​ពួក​រូប​ដែល​កើតអំពី​ចិត្ត​នោះ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ វីមំសា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​វី​មំសៈ​ផង នៃ​ពួក​រូប ដែល​កើតអំពី​វី​មំសៈ​នោះ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ ពួក​ធម៌​ណាៗ ធ្វើ​នូវ​ធម៌​ណាៗ ឲ្យ​ជាទី​គោរព ហើយ​កើតឡើង ពួក​ធម៌​នោះៗ គឺ​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ពួក​ធម៌​នោះៗ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥] ពាក្យ​ថា អនន្ដរ​ប្ប​ច្ច័​យ បាន​ដល់​ចក្ខុវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ សោតវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​វិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637827867804617264
ទៅកាន់ទំព័រ៖