ព្រះត្រៃបិដក ភាគ ៩៤
ន័យទាំង ៦ គឺ តិកប្បដ្ឋាន
(១) ដ៏ប្រសើរ ១ ទុកប្បដ្ឋាន
(២) ដ៏ឧត្តម ១ ទុកត្តិកប្បដ្ឋាន
(៣) ១ តិកទ្ទុកប្បដ្ឋាន
(៤) ១ តិកត្ដិកប្បដ្ឋាន
(៥) ១ ទុកទ្ទុកប្បដ្ឋាន
(៦) ១ ជាន័យដ៏ជ្រៅ ក្នុងអនុលោម។
[៤៥] កុសលធម៌ អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះនហេតុប្បច្ច័យ
(៧) ក៏មាន។ ហេតុប្បច្ច័យ ក្នុងអនុលោម លោកឲ្យពិស្ដារហើយយ៉ាងណា ឯនហេតុប្បច្ច័យ ក្នុងបច្ចនីយប្បដ្ឋាន បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះដែរ។
[៤៦] កុសលធម៌ អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះនអារម្មណប្បច្ច័យ ក៏មាន។ ព្រោះនអធិបតិប្បច្ច័យ នអនន្ដរប្បច្ច័យ នសមនន្ដរប្បច្ច័យ នសហជាតប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ ននិស្សយប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្រ្ទិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ
(១) តិកៈ មាន២២ មានកុសលត្តិកៈ ជាដើម។ (២) ទុកៈ មាន ១០០ មានហេតុទុកៈ ជាដើម។ (៣) យក តិកៈ ២២ មកបញ្ចូលក្នុងទុកៈ ១០០។ (៤) យកទុកៈ ១០០ មកបញ្ចូលក្នុងតិកៈ ២២។ (៥) យក តិកៈ ២២ មកបញ្ចូលក្នុងតិកៈ ២២។ (៦) យកទុកៈ ១០០ មកបញ្ចូលក្នុងទុកៈ ១០០។ (៧) នហេតុប្បច្ច័យ គឺធម៌ជាសត្រូវដល់ហេតុប្បច្ច័យ ហៅថា បច្ចនីយដ្ឋាន។
ID: 637827874543937852
ទៅកាន់ទំព័រ៖